រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច តែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

សម្តេច ទៀ បាញ់ ជំរុញអាជ្ញាធរស្វែងរកជនបំពានព្រៃលិចទឹកចាត់ការតាមផ្លូវច្បាប់

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរឱ្យត្រូវពិនិត្យ ចំពោះជនបំពានការកាប់ទន្ទ្រានព្រៃលិចទឹក ដោយត្រូវអនុវត្តទៅតាមផ្លូវច្បាប់។

ជនជាប់ឃុំជាង៨០ភាគរយ បានទទួលវ៉ាក់សាំងដូសទី៣

ភ្នំពេញ៖ ជនជាប់ឃុំចំនួនជាង៣ម៉ឺននាក់ ត្រូវបានរាយការណ៍ថា បានទទួលវ៉ាក់សាំងដូស ទី៣ ប្រឆាំងជំងឺកូវីដ-១៩ ខណៈការឆ្លង និងករណីស្លាប់ថ្មី នៃជំងឺកូវីដ-១៩ លើជនជាប់ឃុំ នៅពុំមានតួលេខនៅឡើយទេ។

សម្តេចក្រឡាហោម ស ខេង អញ្ជើញ សំណេះសំណាលជាមួយនគរបាលរាជធានីភ្នំពេញនិងត្រួតពិនិត្យអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់ នៅគ្រាដែលអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងមកដល់ពេលនេះសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។

​អនុព័ន្ធយោធា​បារាំង​ ប្រចាំ​កម្ពុជា ​កោតសរសើរ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​

​ភ្នំពេញ​៖​ក្នុងជំនួប​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​អគ្គបញ្ជាការដ្ឋាន លោក​វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិ​ក ដូ​ម៉ាស អនុព័ន្ធយោធា​បារាំង​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​សម្តែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​កងយោធពល​ខេមរភូមិន្ទ នៅក្នុងការ បញ្ជូន​កង​ទ័ព​មួក​ខៀវ​កម្ពុជា ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដែល​បេសកកម្ម​កម្ម​ទាំងនោះ​ភាគច្រើន​នៅ​តំបន់​ប្រើប្រាស់​ភាសា​បារាំង ហើយ​កងទ័ព​មួក​ខៀវ​កម្ពុជា​អាច​ប្រើប្រាស់​ភាសា បារាំង បានល្អ​ថែមទៀត ។​

កម្ពុជាកំពុង បន្ត រៀបចំ ឯកសារ ស្នើ ចុះ ប្រាសាទ កោះ កេរ នំ បញ្ចុក ក្បាច់គុន ល្បុក្កតោ និង ទីក្រុង បាត់ដំបង ទៅក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក

មន្រ្តីជាន់ខ្ពស់នៃក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបានបញ្ជាក់ថា ខណៈនេះក្រសួងបាន​បន្ត​រៀបចំ​និង​សហការ​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ចុះ “​ប្រាសាទ​កោះ​កេរ​” “​នំ​បញ្ចុក​” “​ក្បាច់គុន​ល្បុក្កតោ​” និង “​ទីក្រុង​បាត់ដំបង​” ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​, បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ និង​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត (Creative Cities Network) របស់​អង្គការ​យូណេស្កូ​។​

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន ៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។

អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់ ០៩ជាន់ កសាងបានសម្រេចលទ្ធផល៩០ភាគរយហើយ

អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្ពស់០៩ជាន់កសាងសម្រេចបានលទ្ធផល៩០ភាគរយនោះហើយ។អគារថ្មីនេះគ្រោងនឹងកសាងឱ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែ២០២២ខាងមុខខណៈដែលក្រុមជាងសំណង់និងក្រុមវិស្វករកំពុងពន្លឿនកសាងអគារថ្មីនេះ។នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល តាមជំនឿសាសនា នៅក្នុងឱកាសសម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្រ្តីនគរបាលការិយាល័យជំនាញបានចូលទៅបំរើការងារជាបណ្តើរៗនោះហើយ។

ឯកឧត្តម ទៀ សីហា អំពាវនាវដល់ពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តសៀមរាប មានប្រសាសន៍បថា អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបំប្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលបើកឡើងវិញនូវវិស័យទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាហូរហែ ។

លោកស្រី លី អាយលែន បានអំពាវនាវឱ្យប្រជាជន កម្ពុជា ទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅ ចាក់វ៉ាក់សាំង ឱ្យបានពេញលេញនៅពេលដល់វេន

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន ។