(មណ្ឌលគីរី)៖ នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ការងារប្រចាំខែ មករា ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត និងត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕














