អភិបាលខេត្តបាត់ដំបង ស្នើជប៉ុនឲ្យជួយ ខណៈដែលខេត្ត មានគម្រោងនិងចង់បង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងខេត្តរបស់ខ្លួន

តាមរយៈក្នុងកិច្ចជំនួបពិភាក្សាការងារមួយរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគម ជប៉ុន-កម្ពុជា (JCA) នៅព្រឹក ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២នេះក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងដោយផ្តោតសំខាន់ដើម្បីស្វែងរកឱកាសក្នុងការជម្រុញ ដល់ការវិនិយោគវិស័យសូត្រមាសនៅកម្ពុជា។

តាមរយៈក្នុងកិច្ចជំនួបពិភាក្សាការងារមួយរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគម ជប៉ុន-កម្ពុជា (JCA) នៅព្រឹក ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២នេះក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងដោយផ្តោតសំខាន់ដើម្បីស្វែងរកឱកាសក្នុងការជម្រុញ ដល់ការវិនិយោគវិស័យសូត្រមាសនៅកម្ពុជា។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង មានគម្រោងរៀបចំចង់បង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តរបស់ខ្លួន ហើយក្នុងនោះចងស្នើសុំដល់ភាគីក្រុមហ៊ុនជប៉ុន ឲ្យមកបណ្ដាក់ទុននិងវិនិយោគដើម្បីបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ក៏បានស្នើទៅកាន់លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគម ជប៉ុន-កម្ពុជា(JCA)ដោយធ្វើយ៉ាងណា និងតាមរយៈ លោកនាយកសមាគម(JCA)ផ្ទាល់តែម្តង ដើម្បីជួយកៀរគរដល់ក្រុមហ៊ុននានាឬអ្នកវិនិយោគិនជប៉ុនឲ្យមកបណ្ដាក់ទុនបោះទុនរកស៊ី និងបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមជូនភ្ញៀវទៀតថា៖ កន្លងមក ក៏មានក្រុមហ៊ុនជប៉ុនមករកស៊ី បង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មក្នុងស្រុកកំរៀងរបស់ខេត្តបាត់ដំបង រួចមកហើយផងដែរដូចជា៖រោងចក្រផលិតស្រា កែច្នៃពីដំឡូងមី, រោងចក្រសម្ងួត ផ្លែឈើនិងវេចខ្ចប់, រោងចក្រកែច្នៃ ផលិតផលពីក្រដាស់ដើម្បីនាំចេញទៅប្រទេសជប៉ុន និងទៅកាន់ទីផ្សារអន្តរជាតិនានា ផងដែរ។

ក្នុងជំនួបជាមួយនាយកសមាគមជប៉ុន-កម្ពុជានេះ ឯកឧត្តម សុខ លូ ក៏បានប្រាប់ទៅកាន់ភាគីជប៉ុនថា៖ បាត់ដំបង គឺជាខេត្តដែលមានសក្ដានុពលក្នុងវិស័យដំណាំ កសិ-ឧស្សាហកម្ម ដ៏សំបូរបែប ហើយផលិតផលកសិកម្មជាច្រើនប្រភេទ នៅមិនទាន់មានរោងចក្រដើម្បីធ្វើការកែច្នៃនៅឡើយនោះទេនៅមានតិចតួចនៅឡើយ និងមិនទាន់ឆ្លើយតប ទៅនិងកសិផល ដែលខេត្តខ្លួនមាន និងពីតម្រូវការក្នុងការកែច្នៃដើម្បីនាំចេញការផលិតក្នុងស្រុក ទៅកាន់ទីផ្សារក្រៅប្រទេសនៅឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ភាគីជប៉ុន ធ្វើយ៉ាងណាជួយកៀរគរអ្នកវិនិយោជប៉ុនឲ្យមកបណ្ដាក់ទុននិងធ្វើការបោះទុនដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬ រោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបង ដើម្បីជំរុញ ដល់ការនាំចេញ និងបង្កើតនូវការងារជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តខ្លួនបន្ថែមទៀត។

ជាមួយគ្នានោះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការស្វាគមន៍ និងអរគុណពីដំណើរទស្សនកិច្ចការងារ របស់លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា (JCA) ព្រមទាំងសហការី ដើម្បីធ្វើការស្វែងយល់បន្ថែម ពីវឌ្ឍនភាពរីកចម្រើន និង ពីសក្តានុពលសេដ្ឋកិច្ច ដែលមានក្នុងខេត្តបាត់ដំបង។ ជាពិសេស ដើម្បីឈ្វេងយល់បន្ថែមក្នុងការស្វែងរកឱកាសធ្វើការកៀរគររកដៃគូវិនិយោគិនជប៉ុន ដើម្បីឲ្យមកបោះទុនរកស៊ីនៅក្នុងខេត្តនេះ។ ខណៈដែលខេត្តបាត់ដំបងកំពុងតែមានការរីកចម្រើនច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយបណ្ដាហេដ្ឋារចនាសម្ព័ន្ធ នៃ ប្រព័ន្ធប្រឡាយទឹកមួយចំនួន ក៏នៅតែមិនទាន់ឆ្លើយតបនិងអាចបំពេញពីតម្រូវការសមស្របឆ្លើយតបទៅតាមកំណើនសេដ្ឋកិច្ចនិងពីតម្រូវការប្រជាកសិករនិងពលរដ្ឋក្នុងខេត្ត។ ហើយដែលតម្រូវនិងសំណូមពរស្នើដល់ភាគីជប៉ុនឱ្យបន្តជួយគាំទ្រខណៈដែលកន្លងមក ខាងភាគីជប៉ុន បានជួយយ៉ាងច្រើនដល់កម្ពុជា៕ 

Leave a Reply