អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទឆ្លងរីករាលដាលជំងឺកូវីដ១៩ជាសកលក្តី។

អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងប្រមូលផលដំណាំដំឡូងបារាំង

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងប្រមូលផលដំណាំដំឡូងបារាំងរបស់កសិករ គ្រី ម៉េងឃាង ដែលបានដាំក្នុងទំហំដី ៣០០​ម៉ែត្រការេ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ នៅក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់លោក ឈឹម កាន អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកសិករជាច្រើនរូប។

អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្តត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តន៍កន្លងមក

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំប្រជុំពិភាក្សា ត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តន៍កន្លងមក និងរៀបចំសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:បុណ្យចូលឆ្នាំនាពេលខាងមុខ ។

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំវាយតម្លៃទីក្រុងស្អាតខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ចើញ ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យឯកសារ និងវាយតម្លៃទីក្រុងស្អាតខេត្តប៉ៃលិន ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ បទឈប់បាញ់គ្រប់ភាគី និងកិច្ចការមនុស្សធម៌ គឺជាផលប្រយោជន៍មីយ៉ាន់ម៉ា ព្រមទាំងអាស៊ានទាំងមូល

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងចេញពីសាលប្រជុំសាលាខេត្តត្បូងឃ្មុំក្នុងពិធីប្រកាសតែងតាំង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយកោតសរសើរពីវីរភាពសម្តេចតេជោ ក្នុងការដោះស្រាយវិវាទផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចប់ដោយការយោគយល់គ្នាជាទីមោទនៈគឺលោកឧត្តមសេនីយ៍យោធា មីង អោងឡាំង បានធានាអះអាងចំពោះមុខសម្តេចតោជោ ក្នុងជំនួបកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សា បញ្ឈប់ការប្រើប្រាស់ចុងអាវុធរហូតដល់ចុងឆ្នាំ២០២២ និងអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់គ្រប់ភាគី ថែមទាំងអនុញ្ញតឱ្យប្រេសិតអាស៊ាននិងប្រេសិត របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា អាចបំពេញទស្សនកិច្ចដោយផ្ទាល់ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

អភិបាលខេត្តកោះកុង អញ្ជើញទទួលអំណោយសម្ភារប្រើប្រាស់ និងបរិក្ខារពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង

ថ្ងៃសៅរ៍ទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលទទួលអំណោយសម្ភារប្រើប្រាស់ និងបរិក្ខារពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ធ្វើយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់ ៣បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ

មានកូនឈើចំរុះប្រមានជាង១៥០០ដើម មានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោត ដឹកនាំដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី…

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាព្រះរាជធិបតី និងគណៈអធិបតី ក្នុងពិធីពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលផ្លូវការ នៃជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលផ្លូវការ នៃជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

សេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបរវាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបរវាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា