ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឱ្យគណបក្សទទួលបានជ័យជម្នះជានិច្ច

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានមានប្រសាសន៍បញ្ជាក់ថា​ «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»។

រដ្ឋបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យគម្រោងវិនិយោគនានា នៅប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។

ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រគល់ឯកសណ្ឋានប្រជាការពារ ទាំង៣ភូមិ ចំនួន២៨នាក់ និងទទួលទាននំបញ្ចុកសាមគ្គី

អនុវត្តតាមការណែនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ទឹងកាច់ រួមជាមួយលោកប្រធាន អនុប្រធាន សមាជិក សមាជិកា និងក្រុមការងារចុះជួយភូមិបឹងព្រលិត ភូមិទឹកចេញ និងភូមិរថក្រោះឆេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រគល់ឯកសណ្ឋានប្រជាការពារ ទាំង៣ភូមិ ចំនួន២៨នាក់ ព្រមទាំងពិសារនំបញ្ចុកសាមគ្គីក្នុងបរិយាកាសរីករាយ ស្និតស្នាលជាបងប្អូន ក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ ។

អភិបាលខេត្តប៉ៃលិន ឣញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៣២របស់ក្រុមប្រឹក្សាខេត្ត

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឣញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣២ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ របស់ខ្លួនស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត តាមប្រព័ន្ធវិដេឣូ Conference ។

អភិបាលខេត្តប៉ៃលិន និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២  រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វឺរេន ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

អភិបាលខេត្តត្បូងឃ្មុំ ចាត់កម្លាំងភ្លាមៗ ក្រោយទទួលដំណឹងថា ច្រាំងទន្លេក្នុងស្រុកត្បូងឃ្មុំ ចាប់ផ្តើមមានការបាក់ស្រុត

រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ច្រាំងទន្លេតាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច​ ភូមិទួល​ គ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ចាប់ផ្តេីមស្រុតជាបណ្តេីរៗ​ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋ​ដែលរងគ្រោះធម្មជាតិមួយនេះ​ បានសំណូមពរដល់អាជ្ញាធរស្រុក​ និងថ្នាក់ខេត្ត​ ជួយជាកម្លាំងដេីម្បីធ្វេីរុះរេី​ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។

អភិបាលខេត្តកែប និងលោកជំទាវ ចំណាយថវិកាផ្ទាល់ខ្លួន សាងសង់អគារបណ្ណាល័យ ១ខ្នង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប តម្លៃជិត ២ម៉ឺនដុល្លារអាមេរិក

អគារបណ្ណាល័យ ១ខ្នង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើង ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងគោលបំណងចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំនៅខេត្តកែប ។

ប្រេសិតពិសេស​របស់ប្រធានអាស៊ាន នឹងផ្តើម​ទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាឆាប់ៗនេះ

ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវ​បានតែងតាំង​ជាប្រេសិតពិសេស​របស់​ប្រធានអាស៊ាន នឹងផ្តើម​ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​មីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ ដើម្បី​ជួបជាមួយគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅធ្វើឲ្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច អាច​បោះជំហានទៅមុខ។ នេះ​បើតាម​សេចក្តីថ្លែង​ការណ៍​របស់ប្រធានអាស៊ានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២២។

ក្រុមប្រឹក្សាសន្តិសុខUNគាំទ្រការតែងតាំងលោក ប្រាក់ សុខុនជាប្រេសិតដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ការគាំទ្រនេះដោយ UNSC មើលឃើញពីសារៈសំខាន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ១៨៤នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅប្រទេសលីបង់

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពមួកខៀវប្តូរវេនរបស់កម្ពុជាចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។