អភិបាលខេត្តកោះកុង និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកកម្មវិធីកោះកុងសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីកោះកុងសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោយពីផ្អាកបុណ្យចូលឆ្នាំកន្លងមក ឆ្នាំនេះជាឆ្នាំដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យប្រពៃណីជាតិឡើងវិញ ក្រោយពីព្រះរាជាណាចក្រកម្ពុជាបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ ឆ្នាំនេះមិនមែនតែនៅវត្តទេពនិមិត្តមួយទេ ដែលរៀបចំសង្ក្រាន្តឆ្នាំថ្មី ក្នុងទូទាំងខេត្តកោះកុងរបស់យើង គ្រប់វត្ត ក្នុងក្រុង ស្រុក បានរៀបចំសង្ក្រាន្ត សមស្របទៅនឹងប្រពៃណីជាតិខ្មែររបស់យើង។ មួយវិញទៀតបងប្អូនដែលអញ្ជើញមកកំសាន្តតាមទីកន្លែងនានា ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា បងប្អូនដែលមិនបានទទួលវ៉ាក់សាំងត្រូវតែបន្តចាក់នៅតាមទីកន្លែងដែលបានកំណត់រួចរាល់។ នៅគ្រប់ទីកន្លែងពិតជាមានភាពសប្បាយរីករាយគ្រប់ៗ ជាមួយល្បែងប្រជាប្រិយរបស់ខ្មែរយើង ដែលជាកេរ្តិ៍តំណែលដ៏ថ្លៃថ្លារបស់បុព្វបុរសយើង៕

ថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

Leave a Reply