ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឃរវាងខេត្តដាក់ឡាក់-វៀតណាម និងមណ្ឌលគិរី-កម្ពុជា

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឃរវាងខេត្តដាក់ឡាក់-វៀតណាម និងមណ្ឌលគិរី-កម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ងៀន ឌីញទ្រុង លេខាបក្សខេត្តដាក់ឡាក់ ឯកឧត្តម ផាក ង៉ុកងិ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមទាំងគណៈប្រតិភូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីក្រុងបួនម៉ាធួត ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។

គណបក្សប្រជានកម្ពុជា មិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបានប្រព្រឹត្តប្រាស់ចាកពីសីលធម៍ របស់ក្រុមប្រឆាំងជ្រុលនិយម

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅលើទឹកដីឯនាយសមុទ្រតបតាមការអញ្ជើញរបស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានបង្ហាញថាពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរបៀបនៃការដឹកនាំប្រទេសរបស់សម្តេច។

លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានកិច្ចជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ចំណេះដឹង ដល់អ្នកសង្កេតការណ៍ជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្កោលទោសយ៉ាងដាច់អហង្កា នូវទង្វើថោកទាប បុគ្គល អ៊ុក ទូច ដែលប្រមាថលើ សម្តេចតេជោ ហ៊ុន សែន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវការមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច និងសូមថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេច កំពុងចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ស្របពេលដែល ប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិក ជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីហា ប្រផឺធី គឺបានចូលរួមចំណែកកែប្រែមុខមាត់ថ្មី និងការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៃគម្រោង បុរី ស៊ីហា រេស៊ីដិន របស់ក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក ដែលមានទីតាំងនៅតាមដងមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅក្នុង សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ការចូលរួមសកម្មភាពរបស់សមាជិក សមាជិកា គណបក្សបានបង្ហាញ ពីការគាំទ្រដល់ការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនូន ៨៥០នាក់ នៅសង្កាត់ក្រុងខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ ។

អភិបាលខេត្តប៉ៃលិន ទទួលអំណោយពីសប្បុរសជន ដែលជាម្ចាស់សៃឡូ ចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត លើវិស័យមនុស្សធម៌

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលអំណោយពីសប្បុរសជន ដែលជាម្ចាស់សៃឡូ ទាំង១០ ក្នុងស្រុកសាលាក្រៅ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត លើវិស័យមនុស្សធម៌ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូអន្តរសភា មិត្តភាពបារាំង កម្ពុជា ចូលជួបសវនការសម្តែងការគួរសម….

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា វេលាម៉ោង៩:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូ អន្តរសភា មិត្តភាពបារាំង កម្ពុជាចំនួន ០៦រូប ដឹកនាំដោយឯកឧត្តម Vincent EBLE សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភា មិត្តភាពបារាំង កម្ពុជាចូលជួបសម្តែងការគួរសមនិងសវនការ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២…៕

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់រង្វង់មូលហ្លួងព្រះស្តេចកន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់រង្វង់មូលហ្លួងព្រះស្តេចកន ផ្លូវជាតិលេខ៧