
សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមហ៊ុនណេង….
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦:២៥នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង។