រដ្ឋបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៥ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣

ព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៥ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល ជាមួយម្ចាស់សៃឡូតិ៍ទាំង ១០នៅស្រុកសាលាក្រៅ ស្តីពីទីផ្សារតម្លៃកសិផល និងផលប៉ះពាល់

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ជាមួយម្ចាស់សៃឡូតិ៍ទាំង ១០នៅស្រុកសាលាក្រៅ ស្តីពីទីផ្សារតម្លៃកសិផល និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្តាប់ពីបញ្ហា សំណូមពរផ្សេងៗ ដើម្បីធ្វើយ៉ាងណាជម្រុញអោយទីផ្សារកសិផលក្នុងខេត្តប៉ៃលិនអោយកាន់តែល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយលោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងារវិភាគបណ្តាញសង្គម

នៅរដ្ឋធានីវ៉ាស៊ិនតោន ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការវិភាគបណ្តាសង្គម រស់នៅសហរដ្ឋអាមេរិក ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោកពូ ម៉ក់ ហឺន ថា

អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រគល់រង្វាន់ម៉ូតូ ១គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សនិទ្ទេសA ១នាក់ ដែលជាបេក្ខជន នៅខេត្តមណ្ឌលគិរី

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និងនិទ្ទេសB នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក

ក្រុមហ៊ុនចំការកៅស៊ូក្រែក នាំយកថវិកា៥០លានរៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការលើការងារមនុស្សធម៌

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលថវិកាសរុបចំនួន៥០លានរៀល របស់លោកឧកញ៉ា សៀក ពិសិទ្ធ អគ្គនាយកក្រុមហ៊ុនក្រែក(ខេមបូឌា)ខូអិលធីឌី តាមរយៈលោក ហេង យីស្រ៊ុន អគ្គនាយករង ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ឯកឧត្តម ស៊ុយ សែម ដឹកនាំគណៈប្រតិភូអញ្ជើញសម្ពោធដាក់ឲ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញសម្ពោធដាក់ឲ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ ក្នុងក្របខណ្ឌឥណទានសម្បទានពីសាធារណរដ្ឋបារាំង និងជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។

អភិបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររដ្ឋបាល សំណុំឯកសារផ្សេងៗ ដើម្បីពង្រឹងការអនុវត្តការងាររដ្ឋបាល នាពេលកន្លងមក អោយកាន់តែមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររដ្ឋបាល សំណុំឯកសារផ្សេងៗ ដើម្បីពង្រឹងការអនុវត្តការងាររដ្ឋបាលនាពេលកន្លងមក អោយកាន់តែមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមដោយលោក អភិបាលរងខេត្ត នាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាល នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត និងប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។