លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្កោលទោសយ៉ាងដាច់អហង្កា នូវទង្វើថោកទាប បុគ្គល អ៊ុក ទូច ដែលប្រមាថលើ សម្តេចតេជោ ហ៊ុន សែន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវការមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច និងសូមថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេច កំពុងចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ស្របពេលដែល ប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិក ជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ ៕

Leave a Reply