សម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង។
សម្តេចបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា រក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឱ្យបាននូវលំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

