
អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋដាំកូនឈើប្រណិត២៥០០ដើម និងលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ នៅមរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច អបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ធ្វើការបង្កើនការបណ្តុះកូនឈើប្រណិតឲ្យបានយ៉ាងហោចណាស់ ០៥ទៅ១០ម៉ឺនដើមក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឍដ្ឋាននៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាកម្ពុជាទាំងមូល