គ​.​ជ​.​ប​ជូនដំណឹង​ស្តីពី​ការដាក់​និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​និង​ភ្នាក់ងារ​គណបក្សនយោបាយ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​បោះឆ្នោត​ឆ្នាំ​២០២២

គ​.​ជ​.​ប​ជូនដំណឹង​ស្តីពី​ការដាក់​និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​និង​ភ្នាក់ងារ​គណបក្សនយោបាយ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​បោះឆ្នោត​ឆ្នាំ​២០២២

អភិបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំ ការគ្រោងចំណូលថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការគ្រោងចំណូលថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្ត ដោយមានការចូលរួមដោយ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាគណៈអធិបតី ពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ នាក់ យុទ្ធា អគ្គលេខាធិការរង តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ២០២២ និងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តកោះកុង ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២

លោកជំទាវ មិថុនា ភូថង អភិបាល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីសំណេះសំណាល របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមពិធីសំណេះសំណាល របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្ដម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ

អភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត នាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្ត ចំនួន០៨ ក្នុងស្រុកកែវសីមា

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន

រដ្ឋមន្ត្រីការពារជាតិជប៉ុន ផ្ញើសារអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ 

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក គីហ្ស៊ី ណូប៊ូអូ (Nobuo Kishi) បានផ្ញើសារអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យដ៏ធំធេងនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន