រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង នឹងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាផ្ញាបណ្ណពីក្រសួងសុខាភិបាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរុឹង នឹងមុឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាផ្ញាបណ្ណពីក្រសួងសុខាភិបាល

គណៈកម្មាធិការបុណ្យជាតិណែនាំផែនការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន

គណៈកម្មាធិការបុណ្យជាតិណែនាំផែនការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងកឋិនទាន

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា ស្តីពី វិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមជាវាគ្មិន ក្នុងវេទិកា ស្តីពី វិបុលភាព និងការចែករំលែកជាសកល នៃបេតិកភណ្ឌវប្បធម៌អរូបីយ៍អន្តរជាតិ រៀបចំដោយរដ្ឋបាល ក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រព័ន្ធអនឡាញ(Zoom Meeting)

អភិបាលខេត្តមណ្ឌលគីរី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣

អភិបាលថ្មី នៃខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន និងប្រជាពលរដ្ឋ ដែលរស់នៅលើកំពូលភ្នំត្បែងមានជ័យ

ក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តថ្មី១ថ្ងៃ នៅថ្ងៃទី៦សីហា និងថ្ងៃទី៧សីហាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលថ្មី ខេត្តព្រះវិហារ បានអញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈើជើងនៅទិសទី១ ប្រាសាទព្រះវិហារ និងអញ្ជើញទៅអុជធូបនៅប៉ើយលោកតាឌី នៃប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរ៉ែក ស្ថិតក្នុងស្រុកជាំក្សាន្ត និងឡើងភ្នំត្បែង ដើម្បីបួងសួងសុំសេចក្តីសុខ ពីវត្ថុស័ក្កសិទ្ធនៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

បណ្ឌិត គិន ភា៖ ជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានចូលជាសមាជិកអាស៊ានជាង២០ឆ្នាំមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ កម្ពុជាក៏បានរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ានចាប់តាំងពីពេល ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩មក និងធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើករួចមក គឺលើកទី១.នៅឆ្នាំ២០០២ លើកទី២.នៅឆ្នាំ២០១២ និងលើកទី៣.នៅឆ្នាំ២០២២នេះ ដែលពេលនេះកម្ពុជាកំពុងតែដើរតួនាទីជាប្រធានអាស៊ាន

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី

អភិបាលខេត្ត ត្បូង ឃ្មុំ បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ របស់រដ្ឋបាលខេត្តត្បុងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ត្បូង ឃ្មុំ បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ របស់រដ្ឋបាលខេត្តត្បុងឃ្មុំ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ចំពោះករណីជម្លោះនៅអ៊ុយក្រែន ដោយចង់ឱ្យមានដំណោះស្រាយតាមរយៈការចរចារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ចំពោះករណីជម្លោះនៅអ៊ុយក្រែន ដោយ ចង់ឱ្យមានដំណោះស្រាយតាមរយៈការចរចារ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២ ។