
អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្វែងយល់ពីស្ថានភាពទូទៅ ពីភូមិសាស្ត្រ វឌ្ឍនភាពការងារ បញ្ហាប្រឈម ដើម្បីដំណោះស្រាយជាប្រយោជន៍ ជូនប្រជាពលរដ្ឋ
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ គណ:ប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញនានា ដែលពាក់ព័ន្ទពាក់នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៅសាលប្រជុំសាលាខេត្តកោះកុង