ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោក លោកស្រីមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុកទាំង៩ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ មេភូមិ សរុបប្រមាណ ៣៧៣នាក់ នៅអគាររដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង