រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង សំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ

រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតា និងបន្តជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះអោយសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដើម្បីបណ្តេញគ្រោះចង្រៃនៅឆ្នាំចាស់ និងលើករាសី សម្រាប់ឆ្នាំថ្មី នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(សាលប្រជុំ គ)សាលាខេត្តត្បូងឃ្មុំ

អគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន

លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី បានប្ដេជ្ញាថានឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីនជាមួយកម្ពុជា

ខេត្ត​រតនគីរី​នាំ​ចេក​ចេញ​​មួយ​ថ្ងៃ​ជាង ៤០ តោន​ទៅ​ប្រទេស​​វៀតណាម

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​ថា ចេក​ជា​ដំណាំ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់​ខេត្ត​រតនគិរី។ ខណៈ​ដំណាំ​ចេក​មាន​ការ​វិនិយោគ​ដាំ​ដុះ​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតា ក្នុង​ឆ្នាំ ២០២២ ខេត្ត​រតនគិរី​បាន​នាំ​ចេញ​ចេក​ទៅ​ប្រទេស​វៀតណាម​បាន​ជាង ១៣ ម៉ឺន​តោន​ ហើយ​បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ការ​នាំ​ចេញ​មាន​ជាង ៤០ តោន។លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា វិស័យ​កសិកម្ម​​ជា​វិស័យ​អាទិភាព​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ ​ពលរដ្ឋ​ជាង ៨២ ភាគរយ​ប្រកប​របរ​ធ្វើ​កសិកម្ម​ជា​ចម្បង ខណៈ​សេវាកម្ម​មាន​ជាង ១៧ ភាគរយ ​សេវាកម្ម និង​ផ្នែក​ឧស្សាហកម្ម​មាន​តែ​ជាង ១% ប៉ុណ្ណោះ

ខេត្តរតនគិរីបោះបង្គោលព្រំដែនជាមួយឡាវរួចរាល់១០០ភាគរយ ខណៈជាមួយវៀតណាមនៅសល់ខ្លះ

លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ការងារបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី គឺបានបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយហើយ។ លោកអភិបាលខេត្តបានឱ្យដឹងដែរថា ស្របពេលដែលកម្ពុជា-ឡាវ បានបោះបង្គោលព្រំដែនរួចរាល់ ភាគីទាំងពីរក៏មានគម្រោងបើកច្រកព្រំដែនជាមួយគ្នាផងដែរ។ លោកញ៉ែម សំអឿន បញ្ជាក់ថា បច្ចុប្បន្ននេះទាំងភាគីកម្ពុជា និងភាគីឡាវកំពុងសិក្សាពីទីតាំងភូមិសាស្រ្តក្នុងការបើកច្រកព្រំដែនជាមួយគ្

ADB: សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ ជំរុញដោយការងើបឡើងវិញវិស័យទេសចរណ៍

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះបានផ្សព្វផ្សាយរបាយការណ៍ខ្លួន ដោយបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកររំពឹងនឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សា និងសមិទ្ធផលនានា ក្នុងអនុវិទ្យាល័យត្រប់ ស្រុកបាធាយ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អាទិភាពភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ស្ថិតក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្ត​រតនគិរី​បម្រុងដី​​ជាង ១៤០០ ហិកតា នៅ​ទីតាំងថ្មី​​សាងសង់ព្រលាន​​យន្តហោះ

ខេត្ត​​រតនគិរី​បាន​បម្រុង​ដី​ជាង ១៤០០ ហិកតានៅ​ស្រុក​លំផាត់ ហើយ​អំពាវនាវ​​ស្វែងរក​ដៃគូ​វិនិយោគសាងសង់ព្រលាន​​ ដើម្បីជំរុញការ​អភិវឌ្ឍ​ក្នុង​ខេត្

ទូតអូស្រ្តាលី វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ រីកចម្រើន របស់ប្រទេសកម្ពុជា

ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តមចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

សម្តេច​​តេជោ​​ ហ៊ុន សែន​​៖ តម្រូវ​​ការ​​​​​របស់​​កម្ពុជា​​​ធ្វើ​​ស៊ីហ្គេម​​មិន​​មែន​រក​​លុយ​ គឺ​​ចង់​​​ឲ្យ​​ពិភព​​លោក​ស្គាល់​​កម្ពុជា

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​​ពី​ការ​ទទួល​​​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ​គឺ​ដើម្បី​ឲ្យ​ពិភព​លោក​ស្គាល់កម្ពុជា ប៉ុន្តែ​មិន​មែន​ដើម្បី​រក​លុយ​​នោះ​ទេ