នាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រតិភូ យុវជនប្រមាណ ២៨០នាក់ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ទស្សនកិច្ចសិក្សា តាមបន្ទាត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អាងស្តុកទឹក មួយកន្លែងដែលថិននៅខាងក្រោមក្បាលជប់ម្លូរ ចង្កេះ ភ្នំដងរែក ទិសប្រាសាទ តាមាន់ ដែលទើបនិងចាប់ផ្តើមកសាងថ្មីមួយបន្ថែមទៀត ត្រូវបានឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះ អភិបាលខេត្ត ឧត្តរមានជ័យ អញ្ជើញ ចុះពិនិត្យមើលការកសាង ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអមដំណើរដោយ ឧត្តមសេនីយ៍ ត្រី នាក់ វង្សមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្តល់ការណែនាំ អំពីដំណើរការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់រាជធានី ខេត្ត
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ“អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍” នៅស្រុកមណ្ឌលសីមា
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង
រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកពញាឮ ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់
០៤ កញ្ញា ២០២៤ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅគេហដ្ឋានសម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល រាជធានីភ្នំពេញ
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោតក្នុងភូមិសាស្ត្រក្រុងសំរោង និងឯកឧត្តមអភិបាលខេត្តបានប្តូរការិយាល័យបោះឆ្នោតពីរាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ការចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងខេត្តឧត្តរមានជ័យសរុបបានចំនួន ៥៧៣នាក់។