ព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ៤ នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ដើម្បីប្រគេនទេយ្យទាន ចង្ហាន់ និងបច្ច័យដើម្បីឧទ្ទិសមគ្គផល ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ អោយបានយោងយោគកំណើតថ្មីទៅកាន់ទីដ៏សមគួរ។





















