នារសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូកង់៣ ទូទាំងខេត្តកំពង់ស្ពឺ។
សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយកទីចាត់ការសាលាខេត្ត លោកស្នងការខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងបងប្អូនអ្នករត់ម៉ូតូកង់៣ សរុបប្រមាណជា ២០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំ វុី សំណាង អគារសាលាខេត្ត៕