ព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ញាតិការទាំង៧សន្តានដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីកាន់បិណ្ឌវេនទី៤នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម…។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញ្ជើញប្រារព្ធពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ញាតិការទាំង៧សន្តានដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខ
ព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ញាតិការទាំង៧សន្តានដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…និងចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីកាន់បិណ្ឌវេនទី៤នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម…