ស្រ្តីខ្មែរម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១៥ នាក់ ដែលឆ្លងវិរុសកូវិដ ១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយមុននេះបន្តិច។
ស្រ្តីខ្មែរនោះមានវ័យ ២២ ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ តាមក្រសួងសុខាភិបាល ក៏រកឃើញជនជាតិចិន ១៣ នាក់ទៀត បានតេស្តមានវិរុសកូវីដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។
គិតត្រឹមព្រឹកថ្ងៃ ១ មីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវិដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈឡើងដល់ ៣១៦ នាក់៕