សុវណ្ណី ឡោ

សុវណ្ណី ឡោ

សេចក្តីសម្រេច រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអាសន្ននៅទូទាំងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីសម្រេច រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអាសន្ននៅទូទាំងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ដើម្បីពង្រឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាឧបត្ថមពីសប្បុរសជន

នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។

ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បើកកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចតេជោផ្តល់”ថេបប្លេត”ដល់ក្រុមការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស។ ពិធីប្រគល់ទទួលនេះ ក៏មានវត្តមាន លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលមកពីខេត្តចំនួន០៤ ផងដែរ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។

បន្ទាន់!អ្នកមានវិជ្ជមានកូវីដ-១៩ ធ្លាប់ទៅធនាគារកាណាឌីយ៉ា សាខាចេនឡា ផ្លូវម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ពីម៉ោង១រសៀល ដល់ម៉ោង៥រសៀល

សម្រាប់អ្នកធ្លាប់ទៅទីនោះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមទៅពិនិត្យសំណាក ចំណែកអ្នកគ្មានរោគសញ្ញា សូមធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីពិនិត្យតាមដាន។

សូមប្រុងប្រយ័ត្ន : កម្មកររោងចក្រ ឌីនហាន ជិត៥០នាក់ឃើញអ្នកវិជ្ជមាននាយប់នេះ<

កម្មកររោងចក្រ ឌីនហាន ស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គិតត្រឹមយប់ថ្ងៃទី៧ ខែមេសា នេះ គឺរកឃើញអ្នកវិជ្ជមានជិត៥០នាក់ ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។