អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ដល់១៧អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជានឹងចុះ ត្រជាក់ដល់១៧អង្សាសេ។

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជានឹងចុះ ត្រជាក់ដល់១៧អង្សាសេ។

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។

ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖


១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C និងសម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។

៣៖ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

Leave a Reply