សម្តេចតេជោ ៖ គំរោងខ្លះសិក្សាជាង២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រុងចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រសាសន៍ថា ជំនួយបច្ចេកទេស នឹងត្រូវកាត់បន្ថយយ៉ាងច្រើន រឿងនេះពិបាកនិយាយ តែបើមិននិយាយមិនកើត ព្រោះគំរោងខ្លះ សិក្សាជាង ២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ ខណៈគំរោងខ្លះ គេសិក្សាហើយ គេយកលុយទៅវិញទៀត ។