ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីរបៀបរបបការងារ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ និងដើម្បីស្គាល់គ្នា ដោយសារឯកឧត្តមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រោយពីបានបំពេញភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ និងដើម្បីស្គាល់គ្នា ដោយសារឯកឧត្តមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រោយពីបានបំពេញភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបលោក អ៊ុត វណ្ណា អភិបាលស្រុកសណ្តាន់ ដែលបានរាយការណ៍អំពីសមិទ្ធផល និងអ្វីដែលជាការគ្រប់គ្រងនៅក្នុងរដ្ឋបាលស្រុក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការដឹកនាំរដ្ឋបាលឯកភាពថ្នាក់ក្រោមជាតិបានល្អប្រសើរ ជាមួយនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមដែលកើតឡើងនៅក្នុងភូមិសាស្ត្រ ទោះបីយើងដោះស្រាយមិនបានអស់បញ្ចប់ភ្លាមៗ ប៉ុន្តែយើងអាចគ្រប់គ្រងនូវសភាពការណ៍បាន។ ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែស្រុកសណ្តាន់ ជាស្រុកដែលនៅឆ្ងាយពីទីរួមខេត្ត ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមានលក្ខណៈងាយស្រួល ហើយប្រជាពលរដ្ឋរស់នៅទីនេះ មានជីវភាពសមរម្យ និងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទៀតផង។

ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ បានជំរុញដល់រដ្ឋបាលស្រុក សូមខិតខំបម្រើសេវាសាធារណៈ ឲ្យបានល្អប្រសើរ បានទាន់ពេលវេលា ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធសេវាតម្រូវការ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកណើត សំបុត្រអាពាហ៍ពិពាហ៍ជាដើម ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរដ្ឋាភិបាលចង់បាន។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំស្រុក ធ្វើយ៉ាងណា ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការទុកចិត្តទៅលើការដឹកនាំរបស់រដ្ឋបាលស្រុក នឹងកម្មវិធីនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជាពិសេសសូមយកចិត្តទុកដាក់ បន្ថែមទៀតនូវអ្វីដែលជាចំណុចខ្វះខាត ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា៕

Leave a Reply