លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអបអរសាទរ ខួបលើកទី២៤ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ “មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ”។

លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បន្តសម្របសម្រួលដោះស្រាយរាល់បញ្ហា ដែលមនុស្សចាស់កំពុងជួបប្រទះ ដើម្បីលើកកម្ពស់សុខុមាលភាពដល់ពួកគាត់។ មួយវិញទៀតសមាគមមនុស្សចាស់ ដែលកំពុងមានស្រាប់តាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាសកម្មភាពមួយដ៏ល្អប្រពៃតបស្នងសងគុណ ដល់ពួកគាត់ជំនាន់មុនៗបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម និងទទួលបាននូវភាពកក់ក្តៅដោយក្តីសង្ឃឹមជឿជាក់

លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បន្តសម្របសម្រួលដោះស្រាយរាល់បញ្ហា ដែលមនុស្សចាស់កំពុងជួបប្រទះ ដើម្បីលើកកម្ពស់សុខុមាលភាពដល់ពួកគាត់។ មួយវិញទៀតសមាគមមនុស្សចាស់ ដែលកំពុងមានស្រាប់តាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាសកម្មភាពមួយដ៏ល្អប្រពៃតបស្នងសងគុណ ដល់ពួកគាត់ជំនាន់មុនៗបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម និងទទួលបាននូវភាពកក់ក្តៅដោយក្តីសង្ឃឹមជឿជាក់។

 ទន្ទឹមនេះ លោកជំទាវអភិបាលខេត្តកោះកុង បានជម្រុញអោយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធត្រូវបន្តរិះរកដំណោះស្រាយថ្មីៗបន្ថែម ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដោះស្រាយបញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋវ័យចំណាស់ ខណៈពួកគាត់មានតម្រូវការនានា ឆ្លើយតបនឹងគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិ ស្តីពី មនុស្សចាស់៕

ថ្ងៃចន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

Leave a Reply