រដ្ឋបាលត្បូងឃ្មុំ ប្រារព្ធពិធីបិទអបអរសាទរ មហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ ២០២២ រៀបចំធ្វើឡើងដោយមន្ទូីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយកទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្ស និស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនប្រឡង និងអ្នកពាក់ព័ន្ធជាច្រើនរូប ។












































