ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

នាព្រឹកថ្ងៃសុក្រ៤រោច​ ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM

នាព្រឹកថ្ងៃសុក្រ៤រោច​ ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តាមរយះប្រព័ន្ធវីដេអូ​ ZOOM។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ និងលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត​។

របៀបវរៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។

ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។

ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

ទី៤. បញ្ហាផ្សេងៗ។