(រដ្ឋធានីហាណូយ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នារសៀលថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអនុញ្ញាតអោយ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម…។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជាអនេក ចំពោះសមាគមមិត្តភាពកម្ពុជា- វៀតណាម និងដល់ប្រជាជនកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមគាំទ្រ និងលើកទឹកចិត្តអោយ សមាគមមិត្តភាពកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា បន្តអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នា រវាងសមាគមមិត្តភាពទាំងពីរ អោយកាន់តែមានប្រសិទ្ធភាពជាងទៀត ដើម្បីជាគុណប្រយោជន៍ រួមចំណែកក្នុងការពង្រឹង និងពង្រីក នូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំងពីរអោយស្ថិតស្ថេរ យូរអង្វែងតរៀងទៅ។







