(រដ្ឋធានីហាណូយ)៖ ព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ Sheraton Hanoi គឺជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា និងជាថ្ងៃបញ្ចប់ នៃការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយមន្ត្រីរាជការ ជុំវិញស្ថានទូត ដែលដឹកនាំដោយ ឯកឧត្តម ឆាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាល និងសម្តែងការគួរសម។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់សណ្ឋាគារ Sheraton Hanoi ទុកជាកម្រងអនុស្សាវរីយ៍ ផងដែរ…។



