សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការបើកដំណើរការ សង្គម-សេដ្ឋកិច្ចឡើងវិញរយៈពេលមួយឆ្នាំមកនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងឆ្នាំ២០២១ មានកំណើន៣ភាគរយ បន្ទាប់ពីការធ្លាក់ចុះ -៣.១ ភាគរយនៅឆ្នាំ២០២០ហើយក៏ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងកើន ឡើងរហូតដល់៥ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាងប្រាំមួយពាន់នាក់ នាព្រឹកថ្ងៃទី១ខែវិច្ឆិកានេះ ខណៈដែលសម្តេចតេជោ បានបញ្ជាក់រំលឹក ដល់ថ្ងៃនេះ ថា ជាខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញ បើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ៕