ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ អំឡុងពេលសង្គមជាតិប្រឈមនឹងវិបត្តិផ្សេងៗ។ជាក់ស្តែងរដ្ឋបាលខេត្ត បានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សរុប ៥,៧៨៥នាក់ ចំណាយថវិកា ២២,៩០៦,១៤៩,០០០រៀល ប្រហែលជាង៥លានដុល្លារអាមេរិក។
បើតាមរបាយការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឪ្យដឹងថា សម្រាប់គ្រួសារក្រីក្រ នៅអំឡុងពេលបិទខ្ទប់មានចំនួន៣៤គ្រួសារ ចំណាយថវិកា១០,០៣៩,៩០០រៀល, ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំចំនួន ១,៩៨៨នាក់ ចំណាយថវិកា៩២៤,៦៣០,០០០រៀល និងឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យសរុប ២,៣៧១គ្រួសារ អស់ថវិកា ៣៦៧,១៧៤,៣០០រៀល។
សូមបញ្ជាក់ថា ខេត្តប៉ៃលិនមានផ្ទៃដីសរុប១,១៩៤៦១គីឡូម៉ែត្រក្រឡា ចែកចេញជាក្រុង១ ស្រុក១ឃុំ-សង្កាត់៨ និងមានភូមិចំនួន៩៧ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៧៨,៩៧៥នាក់ ស្មើនឹង ១៨,៥៨២គ្រួសារ៕