ឯកឧត្តម ជិន ម៉ាលីន៖ ការចាប់ខ្លួនសកម្ម​ជន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» គឺមានមូលដ្ឋានច្បាស់លាស់ ប្រសិន​បើ​គាត់​ថា​គាត់​មិន​បាន​ក្លែង​ សូមអោយគាត់​រក​ភស្តុ​តាង​ ទឡ្ហីករណ៍អោយបានរឹងមាំ ​ក្នុង​ការ​ដាក់​បន្ទុក

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា ​ការចេញ​ដីការបង្គាប់​ឱ្យ​ចាប់​ខ្លួន​សកម្ម​ជន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ នៅ​ក្នុង​កាត់​ទោស​លោក សៀម ភ្លុក​ និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​១២​នាក់​ផ្សេង​ទៀត

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា ​ការចេញ​ដីការបង្គាប់​ឱ្យ​ចាប់​ខ្លួន​សកម្ម​ជន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ នៅ​ក្នុង​កាត់​ទោស​លោក សៀម ភ្លុក​ និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​១២​នាក់​ផ្សេង​ទៀត។

ឯកឧត្តម ជិន ម៉ាលីន បានបន្ត​ថា ប្រសិន​បើ​គាត់​ថា​គាត់​មិន​បាន​ក្លែង​ ឱ្យ​គាត់​រក​ភស្តុ​តាង​ ទឡ្ហីករណ៍ មូលដ្ឋាន​ផ្លូវ​ច្បាប់​ឱ្យ​បាន​រឹងមាំ​នៅ​ក្នុង​ការ​ដាក់​បន្ទុក។ ឥឡូវ​សាល​ក្រម​សាលាដំបូងគេ​ចេញ​ហើយ អ៊ីចឹង​គាត់​ត្រូវ​តែ​ធ្វើ​ការ​ការពារ​ខ្លួន​ទៅ​ប្តឹង​ឧទ្ធរណ៍​ ហើយ​បង្ហាញ​ភស្តុតាង ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​ឱ្យ​បាន​រឹងមាំ ដើម្បី​ដោះ​បន្ទុក​ តតាំង​បទ​ចោទ»។