ឯកឧត្តម សុខ ឥសាន៖ ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្អ

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍ថា ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍ថា ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្អ។

ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្តថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាច​ធ្វើ​សកម្មភាព​សព្វគ្រប់​បែប​យ៉ាង​ស្មើៗ​គ្នា ស្របតាម​គោលការណ៍​ច្បាប់​ស្ដីពី​ការរៀបចំ​បោះឆ្នោត។

ឯកឧត្តមបាន​បន្ត​ថា មិន​ត្រូវ​លើក​យក​រឿង​នយោបាយ មក​និយាយ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ទៅលើ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ។ ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា​ ទោះបី​យើង​កំពុង​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឬមួយ​ការបោះឆ្នោត​កំពុង​ប្រព្រឹត្តទៅ​យ៉ាងណាក៏ដោយ ការអនុវត្ត​ផ្លូវច្បាប់ អត់​មាន​ព្យួរ​ទេ ប្រទេស​ណា​ដូច​ប្រទេស​ណាដែរ។ ផ្ទុយ​ទៅវិញ សមត្ថកិច្ច​ខិតខំ ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណ​សង្គម មិន​ឱ្យ​កើត​មាន​ឡើង​ទេ។