===============
ព្រឹកថ្ងៃ ព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ..។ ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ខ្មែរនិងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន ខេត្តកំពង់ចាមផងដែរ …៕