សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

លោកជំទាវ មិថុនា ភូថង ប្រាប់សមាជិកបក្សត្រៀមខ្លួនទៅបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះ

លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​កោះកុង ប្រកាស​ប្រាប់​ដល់​មេក្រុម​គណបក្ស​ក្នុង​មូលដ្ឋាន​ដែល​មកពី​ស្រុកស្រែ​អំបិល ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង គប្បី​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ខាងមុខ ឲ្យ​ខាង​តែ​បាន

ព្រឹទ្ធសភាបន្តសម័យប្រជុំដើម្បីពិនិត្យ និងឱ្យយោបល់លើរបៀបវារៈសំខាន់ចំនួន២ នៅថ្ងៃទី១៣ មិថុនា

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើដរបៀបវារៈសំខាន់ចំនួន២ មានដូចជា៖ ១)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង២)ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិ នៅក្នុងឃុំស្ទឹងកាច់ និងសង្កាត់អូរតាវ៉ៅ

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តអញ្ជើញជួប​សំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៨​ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈម​នានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នា​ពេល​ខាងមុខ

សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា …

ព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹកនៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ

សេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ

សេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ មេក្រុមបក្សឃុំស្រែអំបិល ,ឃុំបឹងព្រាវ ,ឃុំជ្រោយស្វាយ, ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង នៃស្រុកស្រែអំបិល

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រែអំបិល បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំស្រែអំបិល ,ឃុំបឹងព្រាវ ,ឃុំជ្រោយស្វាយ, ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង នៃស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និងឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈប្រចាំការអចិន្រ្តៃយ៍គណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមជាមួយ ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង , ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ , ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក , ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៦ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយក្រុមបក្សឃុំត្រពាំងរូង ,ឃុំតាតៃក្រោម ,ឃុំជ្រោយប្រស់ និងឃុំកោះកាពិ នៃស្រុកកោះកុង

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកោះកុង បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំត្រពាំងរូង ,ឃុំតាតៃក្រោម ,ឃុំជ្រោយប្រស់ និងឃុំកោះកាពិ នៃស្រុកកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ ,ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក ,ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៤ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ចំនួន២៦៦នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ចំនួន២៦៦នាក់ ដើម្បីត្រៀមចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមកពីស្រុកត្បូងឃ្មុំចំនួន៤ឃុំ ចំនួន១៦៦នាក់ និងស្រុកពញាក្រែកចំនួន២ឃុំ ចំនួន១០០នាក់ ស្ថិតនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ និងក្រុមការងារចុះជួយ ក្នុងឃុំស្ទឹងត្រង់

រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជួប​សំណេះ​សំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិចំនួន ១៦ភូមិ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បី​ត្រៀមយកប្រៀបឈ្នះសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ