ព័ត៌មានជាតិ

​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ជាង ​$១០,៥ ​ពាន់​លាន​ ក្នុងនោះ​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ មាន​ចំណែក​ជិត ៩០%

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១០,៥ ​ពាន់​លាន​ដុល្លារ កើន​ជាង ៦​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ក្នុងនោះ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​មកពី​ប្រទេស​ចិន​មាន​ជិត ៩០​ ភាគរយ​នៃ​ទឹកប្រាក់​សរុប​។ ទឹកប្រាក់​នៃ​ការនាំ​ចូល​របស់​ចិន បាន​កើនឡើង​ ៣,២៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​«ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ  គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា  សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើថ្លៃថ្លា នៃខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ

នាយករដ្ឋមន្រ្តី ប្រកាសមិនឱ្យតំឡើងថ្លៃអគ្គិសនី និងណែនាំឱ្យទប់ស្កាត់ការតំឡើងថ្លៃប្រេង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថាលោកមិនអនុញ្ញាតឱ្យមានការតំឡើងថ្លៃអគ្គិសនីដើម្បីទប់ទល់ទៅនឹងការខាតបង់នោះទេ

រដ្ឋាភិបាលបញ្ចេញថវិកាជាង២ពាន់លានដុល្លារសម្រាប់ជួយពលរដ្ឋអំឡុងពេលកូវីដ-១៩

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងថាក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយក្នុងមួយខែ ៤០លានដុល្លារ សម្រាប់ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ ដែលក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ។លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោកបានជួបជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

សម្ដេចតេជោ ៖ វត្តមានរបស់ខ្ញុំ ទៅបារាំង គឺវ៉ៃក្រុមប្រឆាំងដល់ផ្ទះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសឱ្យដឹងថា វត្តមានរបស់សម្ដេច នៅប្រទេសបាំង គឺទៅវ៉ៃក្រុមប្រឆាំងដល់ផ្ទះតែម្ដង។ ទោះបីសម្ដេច មិនបញ្ចេញឈ្មោះក្រុមប្រឆាំងក៏ដោយ ក៏ន័យនេះ សំដៅទៅលោក សម រង្ស៉ី ដែលជាមេក្រុមប្រឆាំងក្រៅច្បាប់

ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានជាង ៤៨ពាន់លានដុល្លារ កើនឡើង ១២% នៅ១១ខែឆ្នាំនេះ

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ នៅរយៈពេល ១១ខែនេះ នៅតែអាចរក្សាបាននូវសញ្ញាណវិជ្ជមាន ជាពិសេសតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច

ពន្ធដារ​រកចំណូលបាន​ជាង ​១០០ ​លាន​ដុល្លារ​ ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ក្នុងឆ្នាំនេះ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បាន​រកចំណូលបាន​ជា​ង​ ១០០ ​លាន​ដុល្លារ​អាមេរិក ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​ ២០២២ ស្មើនឹង​ ១២៣% នៃ​ផែនការ ឆ្លុះបញ្ចាំង​អំពី​ការ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់ ឯកឧត្តម គង់ វិបុល ​អគ្គនាយក GDT​

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសន៍ ០១ ធ្នូ ២០២២

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាបាទក្រហមខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសន៍ ០១ ធ្នូ ២០២២ ក្រោមអធិបតីបទ «ធ្វើឲ្យមានសមភាព» ក្រោមការរៀបចំឡើងដោយសាខាកាកបាទក្តហមខេត្

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលស្វាគមន៍សម្តេចតេជោនៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូនសម្តេច

អាជ្ញាធរខេត្តកំពង់ចាម កែរបៀបរបបថ្មីជាមួយក្រុមហ៊ុនស៉ីនទ្រី ក្នុងការប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង

ក្រសួងវប្បធម៌ សោកស្ដាយចំពោះការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ ក្នុងវត្តឧណ្ណាលោម

ក្រសួងវប្បធម៌ សោកស្ដាយចំពោះការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ ក្នុងវត្តឧណ្ណាលោម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា វរីយ៍ អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុប ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ និងទិសដៅការងារបន្ត ផ្នែកព័ត៌មាន និងប្រតិកម្មរហ័ស នៃសាខាសមាគមប្រចាំខេត្តកំពង់ចាម ក្រោមវត្តមាន លោក ជួន រតនាវង្ស លេខាសាខា និងជាប្រធានផ្នែកព័ត៌មាន និងប្រតិកម្មរហ័សខេត្ត ដែលកិច្ចប្រជុំនេះ មានការចូលរួមពី លេខាសាខា សមាជិកសកម្មខេត្ត តំណាងអនុសាខាទាំង១០ក្រុង/ស្រុក  និងសមាជិកពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការសាខាខេត្ត (បូរីឌីឌុក) ក្រុងកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ជេីញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅសណ្ឋាគារសុខា​ ខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃសៅរ៍​ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារាត្រី ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

អភិបាលខេត្តកំពង់ចាម ទទួលសមិទ្ធផលពីដៃគូអភិវឌ្ឍន៍ ដែលមានតម្លៃប្រមាណជា ៤៦ ម៉ឺនដុល្លា លើវិស័យសុខាភិបាល

នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល

កង្វល់ និងបញ្ហាប្រឈមរបស់​ពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ត្រូវបានលើកឡើង​ដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

សំណើ និងសំណូមពរ អំពីបញ្ហាកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងត្រង់ចំនួន៤០ករណី ត្រូវបានដោះស្រាយទាំងស្រុងនៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះជួយស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ​អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព និងមន្ទីរ អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ដែលធ្វើនៅបរិវេណវត្តសុវណ្ណរតនសោភណ្ឌមុនី ស្ថិតក្នុងឃុំព្រះ អណ្តូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

ព្រឹទ្ធសភា ឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ