ពន្ធដារ​រកចំណូលបាន​ជាង ​១០០ ​លាន​ដុល្លារ​ ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ក្នុងឆ្នាំនេះ​

អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បាន​រកចំណូលបាន​ជា​ង​ ១០០ ​លាន​ដុល្លារ​អាមេរិក ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​ ២០២២ ស្មើនឹង​ ១២៣% នៃ​ផែនការ ឆ្លុះបញ្ចាំង​អំពី​ការ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់ ឯកឧត្តម គង់ វិបុល ​អគ្គនាយក GDT​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បាន​រកចំណូលបាន​ជា​ង​ ១០០ ​លាន​ដុល្លារ​អាមេរិក ពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​ ២០២២ ស្មើនឹង​ ១២៣% នៃ​ផែនការ ឆ្លុះបញ្ចាំង​អំពី​ការ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់ ឯកឧត្តម គង់ វិបុល ​អគ្គនាយក GDT​។​

​ឯកឧត្តម គង់ វិបុល បាន​ថ្លែង​បែបនេះ​ក្នុង​កម្មវិធី​វិបស្សនា​ស្តីពី «​វឌ្ឍនភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ សម្រាប់​ផ្តល់​សេវា​តាម អន​ឡាញ (e-Tax Services) របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​» សម្រាប់​បណ្តា​សហគ្រាស ឬ​សាធារណជន នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២​។​

​ឯកឧត្តម​បាន​ថ្លែង​បញ្ជាក់ថា​ ការប្រមូល​ចំណូល​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅក្នុង​ឆ្នាំ​២០២២ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ មានការ​កើនឡើង ហើយ​នៅក្នុង​ឆ្នាំនេះ ដោយ​សម្រេចបាន​១២៣​ភាគរយ នៃ​ផែនការ​ស្មើ​ប្រហែល​ជាង ១០០​លាន​ដុល្លារ​។​

​ឯកឧត្តម គង់ វិបុល បាន​ឲ្យ​ដឹងថា​៖« ចំណូល​ពន្ធ​មធ្យោបាយ​នេះ​មានការ​កើនឡើង និង​ប្រមូលបាន​លើស​ផែនការ ដោយសារ​វិធានការ​ប្រមូល តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាពិសេស​អគ្គនាយកដ្ឋាន បាន​បង្កើត​នូវ​កម្មវិធី GDT Taxpayer App សម្រាប់​បង់ពន្ធ​»​។​

Leave a Reply