ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍លោកជំទាវ ជូ ប៊ុនអេង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប”ដល់មន្ត្រីនគរបាលជាតិក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប”ដល់មន្ត្រីនគរបាលជាតិក្នុងខេត្តកោះកុង

ឯកឧត្តម គីម រិទ្ធី អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នឹងសម្ធិទផលនានា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អគារសិក្សា ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាសាមគ្គី ស្ថិតក្នុងឃុំមរតក ស្រុកជាំក្សាន្ត ដែលសហការឧបត្ថម្ភដោយអង្គការសម្រេចសុបិន្តកុមារកម្ពុជា បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍ សប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត

ឯកឧត្តម ប៉េង ពោធិ៍សា ដឹកនាំក្រុមការងាររដ្ឋបាលខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៣​ ឆ្នាំទី១ អាណត្តិទី៤​

នាព្រឹកថ្ងៃព្រហស្បតិ៍​១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣​ ឆ្នាំទី១ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន​ វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក​លោកស្រី​ នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ នៅសាលប្រជុំមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសម៉ាឡេស៊ី

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំ អ៊ូសំអ៊ួន ជាន់ទី៣អគារសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសម៉ាឡេស៊ី

លោកជំទាវ បាន ស្រីមុំ អនុញ្ញាតអោយឯកឧត្តម ជា សឿន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិមានជ័យ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដកបទពិសោធន៍ការងារ

រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតអោយឯកឧត្តម ជា សឿន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិមានជ័យ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដកបទពិសោធន៍ការងារ

លោកជំទាវ បាន ស្រីមុំ អនុញ្ញាតអោយប្រតិភូក្រុមហ៊ុន យូហ្វេងហ្សេងដា ខេមបូឌា ម៉ាញនីង ឯ.ក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតអោយប្រតិភូក្រុមហ៊ុន យូហ្វេងហ្សេងដា ខេមបូឌា ម៉ាញនីង ឯ.ក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កងនយ…

រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាសង្កាត់កងនយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១៨២នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

ឯកឧត្តម គីម រិទ្ធី អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តព្រះវិហារ

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តព្រះវិហារ ដែលបានរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសកូរ៉េ

រសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំ អ៊ូសំអ៊ួន ជាន់ទី៣អគារសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសកូរ៉េ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសចិន

រសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំ អ៊ូសំអ៊ួន ជាន់ទី៣អគារសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគទុន មកពីប្រទេសចិន

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលប្រកបវិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជី ក្នុងខេត្តកំពង់ស្ពឺ ក្រោមបរិយាកាសរីករាយនឹងស្និតស្នាល

ឯកឧត្តម គួច ចំរើន ដឹកនាំក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល

លោកជំទាវ បាន ស្រីមុំ អញ្ជើញជួប ជាមួយឯកអគ្គរដ្ឋទូតជប៉ុន ក្នុងការសម្តែងការគួរសម និងដំណើរទស្សនៈកិច្ចមកខេត្តប៉ៃលិន

រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួប ជាមួយឯកអគ្គរដ្ឋទូតជប៉ុន ក្នុងការសម្តែងការគួរសម និងដំណើរទស្សនៈកិច្ចមកខេត្តប៉ៃលិន

ពិធីសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូបង្គោល កម្មវិធី”មនសិការពលរដ្ឋល្អ” ខេត្តកណ្ដាល ជំនាន់ទី១

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូបង្គោល កម្មវិធី"មនសិការពលរដ្ឋល្អ" ខេត្តកណ្ដាល ជំនាន់ទី១ នៅសាលប្រជុំសាលាខេត្តកណ្ដាល

លោកជំទាវ មិថុនា ភូថង ទទួលស្វាគមន៍ លោកស្រី SUNG YING នាយកប្រចាំក្រុមហ៊ុន តារាសាគរ ក្នុងទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ លោកស្រី SUNG YING នាយកប្រចាំក្រុមហ៊ុន តារាសាគរ ក្នុងទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តកោះកុង និងពិនិត្យការអនុវត្តការងារមួយចំនួន និងលើកផែនការសម្រាប់អនុវត្តបន្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តកោះកុង និងពិនិត្យការអនុវត្តការងារមួយចំនួន និងលើកផែនការសម្រាប់អនុវត្តបន្ត

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយ ប្រធានគណៈកម្មការទី៩​ នៃរដ្ឋសភា និងគណៈប្រតិភូ ចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៧ នៅខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្ត បានអញ្ជើញជួបប្រជុំជាមួយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ​ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា​ ជាមួយរដ្ឋបាលខេត្តស្វាយរៀង

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់ថ្នាក់ដឹកនាំស្រុកភ្នំស្រួច ឪ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រធានពលរដ្ឋ វិស័យទេសចរណ៍ ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងសុីសង និងក្មេងទំនើង

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុងដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សមាសភាពអញ្ជើញអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាលក្រុងឧដុង្គម៉ែជ័យ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបសំណេះសំណាលជាមួយ លោកឧកញ៉ា លី ខុងថៃ ប្រធានសហព័ន្ធរោងចក្រកាត់ដេរ និងគណៈប្រតិភូ

នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧកញ៉ា លី ខុងថៃ ប្រធានសហព័ន្ធរោងចក្រកាត់ដេរ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ