
លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន យ៉ាស្សាគិ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន យ៉ាស្សាគិ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន យ៉ាស្សាគិ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារចាំបាច់មួយចំនួន
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង
នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃគណៈកម្មការទី៣ ព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុងឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងប្រតិភូអមដំណើរ ពិធីរៀបចំនៅសាលប្រជុំកងហ៊ាងជាន់ទី១ អគារសាលាខេត្ត
រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រួច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ពិនិត្យ និងព្យាបាលជំងឺ អប់រំសុខភាព និងផ្តល់អាហារបំប៉នដោយឥគិតថ្លៃ ចែកឱសថផ្តល់សេវាឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានឧបត្ថម្ភថវិកាចំនួន ៤ ០០០ ០០០រៀល និងឥដ្ឋការ៉ូឡាចំនួន ៥ ១៦០ដុំ ដើម្បីចូលរួមជួយក្រាលកន្លែងសិស្សឈរតម្រង់ជួរគោរពទង់ជាតិ នៅសាលាបឋមសិក្សា ទីរួមខេត្ត
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនកោងកាង ក្រោមប្រធានបទ "ពន្លកបៃតងលើផ្ទៃដីរេចរិល" ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
នាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រតិភូ យុវជនប្រមាណ ២៨០នាក់ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ទស្សនកិច្ចសិក្សា តាមបន្ទាត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អាងស្តុកទឹក មួយកន្លែងដែលថិននៅខាងក្រោមក្បាលជប់ម្លូរ ចង្កេះ ភ្នំដងរែក ទិសប្រាសាទ តាមាន់ ដែលទើបនិងចាប់ផ្តើមកសាងថ្មីមួយបន្ថែមទៀត ត្រូវបានឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះ អភិបាលខេត្ត ឧត្តរមានជ័យ អញ្ជើញ ចុះពិនិត្យមើលការកសាង ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអមដំណើរដោយ ឧត្តមសេនីយ៍ ត្រី នាក់ វង្សមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្តល់ការណែនាំ អំពីដំណើរការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់រាជធានី ខេត្ត
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ“អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍” នៅស្រុកមណ្ឌលសីមា
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង
រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកពញាឮ ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់
០៤ កញ្ញា ២០២៤ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅគេហដ្ឋានសម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល រាជធានីភ្នំពេញ
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោតក្នុងភូមិសាស្ត្រក្រុងសំរោង និងឯកឧត្តមអភិបាលខេត្តបានប្តូរការិយាល័យបោះឆ្នោតពីរាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ការចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងខេត្តឧត្តរមានជ័យសរុបបានចំនួន ៥៧៣នាក់។
រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។