អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យការកសាងអាងស្តុកទឹក ទិសប្រាសាទតាមាន់

អាងស្តុកទឹក មួយកន្លែងដែលថិននៅខាងក្រោមក្បាលជប់ម្លូរ ចង្កេះ ភ្នំដងរែក ទិសប្រាសាទ តាមាន់ ដែលទើបនិងចាប់ផ្តើមកសាងថ្មីមួយបន្ថែមទៀត ត្រូវបានឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះ អភិបាលខេត្ត ឧត្តរមានជ័យ អញ្ជើញ ចុះពិនិត្យមើលការកសាង ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអមដំណើរដោយ ឧត្តមសេនីយ៍ ត្រី នាក់ វង្សមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤

ភ្នំពេញ៖ អាងស្តុកទឹក មួយកន្លែងដែលថិននៅខាងក្រោមក្បាលជប់ម្លូរ ចង្កេះ ភ្នំដងរែក ទិសប្រាសាទ តាមាន់ ដែលទើបនិងចាប់ផ្តើមកសាងថ្មីមួយបន្ថែមទៀត ត្រូវបានឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះ អភិបាលខេត្ត ឧត្តរមានជ័យ អញ្ជើញ ចុះពិនិត្យមើលការកសាង ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអមដំណើរដោយ ឧត្តមសេនីយ៍ ត្រី នាក់ វង្សមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤។

អាងស្តុកទឹកនេះត្រូវបានដឹកនាំកសាងដោយឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពល អាងនេះមានទំហ៊ំទទឹង១០ម បណ្តោយ២០ម ជម្រៅ៣ម និងបានការឧបត្ថម្ភគ្រឿងសំណង់ទាំងស្រុងពីសំណាក់ ឯក ឧត្តម អភិបាល នៃគណះ អភិបាលខេត្ត ឧត្តរមានជ័យ ដើម្បីស្តុកទឹកទុកសម្រាប់បម្រើអោយកងកម្លាំងដែលឈរជើងនៅលើខ្សែបន្ទាត់ព្រុំដែន ទិសប្រាសាទតាមាន់ ថ្មបេះដូង ជប់តាប្រិះ ថ្មដា និងសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើនៅរដូវប្រាំងផងដែ។

ឯកឧត្តម មាន ចាន់យ៉ាដា បានត្រួតពិនិត្យ លូទឹកបូរាណមួយកន្លែង នៅផ្លូវបុរាណហៅថាផ្លូវរំកិលសព ជាប្រភេទផ្លូវថ្មបាយគ្រៀម និងបានអុចធូបបួងសួងសុំសេចក្តីសុខចម្រើននៅប្រាសាទដំរីទ្រោមផងដែ៕