ឯកឧត្តម មាន ចាន់យ៉ាដា៖ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ នៅតាមទីលំនៅជាក់ស្តែងរៀងៗខ្លួន។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោតក្នុងភូមិសាស្ត្រក្រុងសំរោង និងឯកឧត្តមអភិបាលខេត្តបានប្តូរការិយាល័យបោះឆ្នោតពីរាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ការចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងខេត្តឧត្តរមានជ័យសរុបបានចំនួន ៥៧៣នាក់។

រដ្ឋបាលខេត្តឧត្តរមានជ័យ សូមអញ្ជើញប្អូនៗដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមូលដ្ឋានរស់នៅរៀងៗខ្លួន។