លោកជំទាវ មិថុនា ភូថង ដឹកនាំប្រតិភូខេត្តកោះកុង ធ្វើទស្សនៈកិច្ចសិក្សា និងជួបពិភាក្សាការងារមួយចំនួន ជាមួយលោកអគ្គនាយកក្រុមហ៊ុនផលិត កែច្នៃ ចែកចាយផលិតផលកសិកម្ម គ្រាប់ធញ្ញជាតិ អាហារបំប៉ន និងឱសថបូរាណចិន ដែលមានទីតាំងស្ថិតនៅទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង ធ្វើទស្សនៈកិច្ចសិក្សា និងជួបពិភាក្សាការងារមួយចំនួន ជាមួយលោកអគ្គនាយកក្រុមហ៊ុនផលិត កែច្នៃ ចែកចាយផលិតផលកសិកម្ម គ្រាប់ធញ្ញជាតិ អាហារបំប៉ន និងឱសថបូរាណចិន ដែលមានទីតាំងស្ថិតនៅទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង ធ្វើទស្សនៈកិច្ចសិក្សា និងជួបពិភាក្សាការងារមួយចំនួន ជាមួយលោកអគ្គនាយកក្រុមហ៊ុនផលិត កែច្នៃ ចែកចាយផលិតផលកសិកម្ម គ្រាប់ធញ្ញជាតិ អាហារបំប៉ន និងឱសថបូរាណចិន ដែលមានទីតាំងស្ថិតនៅទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន ។

ដំណើរទស្សនកិច្ចនេះ គោលបំណង ដើម្បីឈ្វេងយល់ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តកោះកុង ជាមួយក្រុមហ៊ុន ក្នុងការសិក្សាលទ្ធភាពនាំយកផលិតផលកសិកម្ម ផ្លែឈើ និងផលិតផលសក្តានុពលនានារបស់ខេត្តកោះកុង មកកាន់ក្រុមហ៊ុនដើម្បីចែកចាយបន្ត។

លោកជំទាវ បានជំរុញ និងស្នើឱ្យលោកអគ្គនាយកក្រុមហ៊ុន និងប្រតិភូ រកពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តកោះកុងផ្ទាល់។លោកជំទាវ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមហ៊ុន។

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣