ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង