រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរង អ.ហ ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ តំណាងរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ ផ្ដោតលើរបៀបវារៈ ដូចខាងក្រោម ៖
- បច្ចុប្បន្នភាពការងាររុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី ដែលមិនរៀបរយ លើផ្ទៃទន្លេសាប។
- ការងារពង្រឹងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ។
- ការងារចាក់វាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសទី២) ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាចម្រើនរដ្ឋ៕