ព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ រថយន្តក្រុងរដ្ឋបាលខេត្តប៉ៃលិន ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកព្រះសង្ឃ សិស្ស និស្សិត ក្រោយបញ្ចប់ការសិក្សាតែមួយថ្ងៃ នៅគ្រឹះស្ថាននានា ក្នុងខេត្តបាត់ដំបង ត្រឡប់មកខេត្តប៉ៃលិនវិញដោយសុវត្ថិភាព និងឥតគិតថ្លៃ។









