នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយ ឯកឧត្តម យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធជាមួយខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom Meeting ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម
១.សេចក្ដីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នំា២០២០-២០២៨
២.សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល
៣.បញ្ហាផ្សេងៗ សំណើរសុំកាលយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីសភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕