នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ក្នុងឱកាសនៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ”ទូកនាគ” ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ស្ថិតនៅទំនប់តាណេង-ច្រាំងតាបុល ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងសហការី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង-លោកអភិបាលស្រុកស្វាយជ្រំ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត។