សម្តេចតេជោ ឆ្លើយតបភ្លាមៗទៅប្អូនៗប្រឡងធ្លាក់បាក់ឌុប ក្រោយស្នើសុំសម្តេចឱ្យជួយ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ​បាន​ប្រកាស​ច្រានចោលភ្លាមៗ នូវ​សំណើ​របស់បេក្ខជន​ប្រឡង​​ធ្លាក់​សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលហ៊ានចូល​ស្នើ​សុំ​នាយករដ្ឋមន្ត្រីឱ្យជួយដល់ខ្លួនបានជាប់វិញ ។

លោក ស៊ី ជីនពីង៖ ចិនអំពាវនាវឱ្យកសាងសេដ្ឋកិច្ចពិភពលោកបើកចំហដើម្បីបង្កើតពិភពលោកកាន់តែល្អប្រសើរឡើង នៅក្រោយវិបត្តកូវីដ-១៩

របាយការណ៍ហានិភ័យសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានព្រមានថា ការជាប់គាំងសេដ្ឋកិច្ច គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតដែលនៅតែបន្តកើតមានដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនកំពុងចាក់បញ្ចូលទំនុកចិត្តទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួនបានប្រកាសកំណើនប្រកបដោយស្ថិរភាពនៅឆ្នាំ 2021។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។

ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនថ្នាក់កណ្តាលផ្នែកឃោសនាអប់រំ សួរសុខទុក្ខឯកឧត្តម ចាន់ វ៉ែន ដែលមានវ័យជរា ហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យ

ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាផ្នែកឃោសនាអប់រំ ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

អភិបាលខេត្តកោះកុង និងស្វាមី អញ្ជើញប្រារព្ធពិធីបុណ្យខួប ៥ឆ្នាំ របស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង

ពិធីបុណ្យខួប ៥ឆ្នាំ របស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង នៅវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

អំឡុងពេលកូវីដ១៩ រយៈពេល ២ឆ្នាំនា ឆ្នាំ២០២០ និង២០២១ រដ្ឋបាលរាជធានី នៅបន្តស្ថាបនា និងជួសជុលសួនច្បារបាន ២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីផង និងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋ

ទោះបីនៅក្នុងអំឡុងកូវីដ១៩នាឆ្នាំ២០២០និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនានិងជួសជុលសួនច្បារបានចំនួន២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្លះពុំត្រឹមតែពុំបានជួយប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងទេ តែថែមទាំងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានលើកមកបញ្ជាក់ដោយរំលឹកឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ថា ក្នុងអំឡុងពេលកូវីដ-១៩ ដែលប្រទេសកម្ពុជាបានជួបប្រទះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩

រដ្ឋបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលស្នើសូមប្តូរទីតាំងបង្គោល និងបណ្តាញខ្សែបញ្ជូនអគ្គិសនី

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការដោះស្រាយបណ្តឹងសារទុក្ខថ្នាក់ខេត្ត សម្រាប់ទទួលដោះស្រាយជូនប្រជាពលរដ្ឋ ដែលមិនព្រមទទួលសំណង នៃផលប៉ះពាល់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលស្នើសូមប្តូរទីតាំងបង្គោល និងបណ្តាញខ្សែបញ្ជូនអគ្គិសនី មានទីតាំងស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។